ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរសម្នាក់ ជាមួយគ្រឿងញៀនតុលាការ

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកឱរ៉ាល់បានត្រៀមបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការដែលសមត្ថកិច្ចចាប់បានកាលពីយប់ថ្ងៃទី២៦ ខែមករា។
នគរបាលស្រុកឱរ៉ាល់ បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ជនសង្ស័យឈ្មោះទុយ វាសនា ហៅជាងណុប អាយុ ៤០ឆ្នាំ នៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
វត្ថុតាងដកហូតបាន-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់- ម៉ូតូមួយគ្រឿង, ទូរសព្ទមួយគ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំង ជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទីតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *