ព័ត៌មានសន្តិសុខសង្គម

ទំនងប្រើគ្រឿងញៀន ហួសកម្រិតឡើងដំបូលផ្ទះមេភូមិ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖បុរសម្នាក់ទំនងសេពគ្រឿងញៀនហួសកម្រិតបានឡើងលើដំបូងផ្ទះមេភូមិបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យព្រឹកថ្ងៃទី២៧ ខែមករា ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ស្ថិតក្នុងសភាពបែបនេះយើងត្រូវជួយសង្គ្រោះអាយុជីវិតមនុស្ស ។គឺលួងលោមឱ្យបុរសដែលបានឡើងដំបូងផ្ទះមេភូមិនោះចុះមកក្រោមផុតពីដំបូលផ្ទះសិន។
សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណបុរសនេះនៅឡើយទេហើយអ្នកភូមិក៏មិនបានដឹងថា បុរសនោះឡើងលើដំបូងផ្ទះមេភូមិពីថ្មើណាឬមានបំណងអីណោះដែរ។ករណីនេះកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានប្រើពេលជិតមួយម៉ោងក្នុងការបញ្ចុះបញ្ចូលបុរសនោះឱ្យចុះមកក្រោមតាមសម្រួលចៀសវៀងមានគ្រោះដល់អាយុជីវិត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *