ព័ត៌មានសន្តិសុខសង្គម

ស្វែងរកចាប់តៃកុងរថយន្តបុកម៉ូតូពីក្រោយ ធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖សមត្ថកិច្ចកំពុងស្វែងចាប់អ្នកបើកបររថយន្តម៉ាកព្រូសបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ដួលបោកបែកក្បាលចេញខួរស្លាប់ភ្លាម។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងនៅមុខស្ថានីយប្រេងតេលាតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែមករា។ នគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះសឹង សុខុនអាយុ៤៥ឆ្នាំមុខរបរបើករថយន្តឱ្យក្រុមហ៊ុនមួយស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។កន្លែងកំណើតភូមិព្រៃពង្រ ឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដា Wave RSX ផ្លាកលេខភ្នំពេញ1GN-1799 ពីកើតទៅលិច។មកដល់កន្លែងខាងលើមានរថយន្តព្រូសមិនចាំផ្លាកលេខបើកមកពីក្រោយក៏បុកម៉ូតូពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះផ្លោងធ្លាក់បោកបែកក្បាលចេញខួរស្លាប់មួយរំពេច។
ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់។បន្ទាប់ពីនោះសមត្ថកិច្ចជំនាញបានមចុះវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងបន្តសា្រវជ្រាវរកតៃកុងរថយន្តបង្កមកដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *