ព័ត៌មានសន្តិសុខសង្គម

ម៉ូតូដឹកឈើបែកកង់ក្រោយ រ៉េចង្កូតធ្លាក់ផ្លូវសង្កត់មនុស្សស្លាប់

ក្រចេះ៖បុរសម្នាក់ជិះម៉ូតូដឹកឈើក៏ផ្ទុះកង់ក្រោយរ៉េចង្កូតធ្លាក់ផ្លូវ ត្រូវម៉ូតូនិងឈើសង្កត់លើធ្វើឱ្យស្លាប់ភ្លាមនៅភូមិត្រាំដុំឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ។
មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះឆាង ភក្ដី អាយុ១៨ឆ្នាំ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះបានជិះម៉ូតូដឹកឈើសុក្រំជាច្រើនដុំធ្វើដំណើរពីជើងទៅត្បូង។មកដល់កន្លែងខាងលើម៉ូតូក៏បានបែកកង់ក្រោយហើយរ៉េចង្កូតធ្លាក់ម្ខាងផ្លូវត្រូវម៉ូតូនិងឈើសង្កត់លើមនុស្សបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវឌ្ឍន:បានចុះទៅពិនិត្យ និងប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *