ព័ត៌មានសន្តិសុខសង្គម

តានិងយាយ ហាក់មានការប្រុងប្រយ័ត្នដែរ តែចៅបានស្លាប់ក្នុងទឹក

ប៉ៃលិន៖តានិងយាយហាក់មានការប្រុងប្រយ័ត្នចំពោះចៅដោយយាយនៅខាងក្រៅផ្ទះឯតានៅខាងព្រោះចៅរពឹសពេកតែភ្លេចខ្លួនបន្តិចចៅបានស្លាប់ក្នុងធុងជ័រទឹក។

មន្ត្រីនគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា ហេតុការណ៍អកុសនេះបានកើតឡើងនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិនកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ក្មេងប្រុសរងគ្រោះឈ្មោះ ឡាយ មួយអាយុ១ឆ្នាំ៨ខែនៅជាមួយតានិងយាយភូមិ-ឃុំខាងលើ។ក្មេងប្រុសនេះបានស្លាប់ក្នុងធុងជ័រទឹក។

មុនពេលកើតហេតុយាយក្មេងរងគ្រោះបានសម្រាកនៅខាងមុខផ្ទះ ដោយចាំយាមចៅមិនឱ្យចេញទៅខាងក្រៅរបង។ ចំណែកតាសម្រាកនៅខាងក្នុងផ្ទះ មិនឱ្យចៅរើកកាយសម្ភារក្នុងផ្ទះ ។ពេលនោះពួកគាត់ភ្លេចខ្លួនមួយភ្លែត ស្រាប់តែចៅបានចេញទៅលេងទឹកធុងជ័រដាក់ទឹកខាងក្រៅផ្ទះ បណ្ដាលឱ្យធ្លាក់ក្បាលចូលក្នុងធុងទឹកស្លាប់តែម្តង។
កម្លាំងនគរបាលជំនាញ បានចុះធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *