ព័ត៌មានជាតិ

ជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៥

 

កំពង់ចាម៖កាលពីព្រឹកថ្ងៃទី ១ខែឧសភា ឆ្នាំ២០២២លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះសូទិន,លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម, ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត ។

ថ្នាក់ដឹកនាំបានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុក កោះសូទិន ។ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក, ឃុំ,គណៈអចិន្ត្រៃយ៍បក្សខេត្ត,គណៈអចិន្ត្រៃយ៍គណបក្សស្រុក -ក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាឃុំ ប្រធានសាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធ ប្រមាណជាង ២០០នាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *