ព័ត៌មានជាតិ

ពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញទី ៤ ជូនកងទ័ព និងគ្រួសារ

ព្រះវិហារ៖ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន អញ្ជើញចូលរួមពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមការងារចាក់វ៉ាក់សាំងដូសជំរុញទី៤(P fizer)ជូនកងទ័ព និងគ្រួសារ។

ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ៨ បានបើកដំណើរការចាក់វ៉ាក់សាំងដូសជំរុញទី៤ប្រភេទ(P fi zer) ជូនកងទ័ព និងគ្រួសារ ក្រោមវត្តមានឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ។
ដំណើរការនេះបាន ធ្វើឡើងកាលពីព្រឹកថ្ងៃ ទី៨ ខែកុម្ភៈឆ្នាំ២០២២ ក្រោមការចូលរួមពីសំណាក់លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកងពលតូចអន្តរាគមន៍លេខ៨ ។
ជាមួយនឹងការកោតសរសើរ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំស្វះស្វែង រកវ៉ាក់សាំងមកចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ប្រជាពលរដ្ឋ និយោគជិត កម្មករ កម្មាការរ៉ានី មន្រ្តីរាជការ មានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងសំរាប់កុមា នឹងដូសទី៣ ទី៤ ដែលកំពុងចាប់ផ្តើមដំណើរការ នាពេលនេះ ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការអំពាវនាវ ទៅកាន់បងប្អូនកងទ័ព និងគ្រួសារកងទ័ព ថ្វីត្បិតតែទទួលបានវ៉ាក់សាំងដូសទី៤ ប្រភេទ(P fizer) នេះហើយក្តី មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការ ៣កាពារ ៣កុំ នឹងវិធានការនានា របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *