ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើប បុកម៉ូតូ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តទំនើបបើកលឿនបុកជាមួយម៉ូតូម៉ាហុងដាស្គុបពីពេញទំហឹងនិងអូសជាច្រើនម៉ែត្របង្កឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតនៅម្តុំផ្សារអូរឫស្សី ស្ថិតតាមផ្លូវ១៨២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករាកាលពី រំលងអធ្រាត្រចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាស្គុបពីផ្លាកលេខភ្នំពេញ1GX-8060តាមផ្លូវលេខ១០៧ពីជើងទៅត្បូង ។ម៉ូតូបានជិះឆ្លងផ្លូវលេខ១៨២ ស្រាប់តែមានរថយន្តម៉ាក ម៉ាសឺដែស GL350ផ្លាកលេខភ្នំពេញ 2BP-9919 ។

រថយន្តនោះក៏បុកម៉ូតូពេញទំហឹង អូសប្រមាណ៣០ម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ដោយក្នុងរថយន្តគេឃើញមានបុរស២នាក់ ។ចំណែឯអ្នកបើកបររថយន្តត្រូវកម្លាំងនគរបាល ឃាត់ខ្លួនបាន។បន្ទាប់មកជំនាញ បានយកមធ្យោបាយនិងអ្នកបើកបរទៅនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *