ព័ត៌មានសន្តិសុខសង្គម

រថយន្តកងវិស្វកម្ម ២គ្រឿង ឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆេះខូចខាតខ្ទេច

 

បាត់ដំបង៖ភ្លើងបង្កពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះរថយន្តរបស់កងវិស្វកម្មចំនួន២គ្រឿងអស់គ្មានសល់នៅត្រង់វត្តភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេលខេត្តបាត់ដំបងកាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ ខែមករាឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា រថយន្តកងវិស្វកម្មដែលត្រូវភ្លើងឆេះនោះគឺម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ីផ្លាកលេខ ខេមរភូមិន្ទ 3.9459 បើកបរដោយឈ្មោះប៉ុល ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិបឹងឈូក ឃុំបឹងឈូក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
រថយន្តនេះខូចខាតផ្នែកខាងមុខទាំងស្រុង និងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ីផ្លាកលេខ ខេមរ:ភូមិន្ទ 3.2016 បើកបរដោយឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ ២២ឆ្នាំទីលំនៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ខូចខាតផ្នែកខាងក្បាលស្ទើរអស់ទាំងស្រុង។

តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ការឆេះឆាបនេះគឺបណ្ដាលមកពីការឆ្លងចរន្តភ្លើង ព្រោះរថយន្តនេះចាស់ហើយបានតខ្សែភ្លើងរញ៉េរញ៉ៃ។តៃកុងមិនបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានដោយសំអាងថា មានឡានទឹកខ្លួនឯង។បច្ចុប្បន្នរថយន្តឆាបឆេះទាំងពីរគ្រឿងកំពុងរក្សាទុក នៅកន្លែងកើតហេតុរង់ចាំ ចំណាត់ការបន្តតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *