ព័ត៌មានសន្តិសុខសង្គម

បណ្ដេញស័ក្តិ៤ម្នាក់ទៀត ចេញពីក្របខ័ណ្ឌនគរបាលជាតិ ព្រោះល្មើសវិន័យកងកម្លាំង

ភ្នំពេញ៖យោងតាមសំណើរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស មកក្រសួងមហាផ្ទៃ។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ឯកឧត្តម ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពីឡូ អត្តលេខ៧៩២១៧ នាយរង ការិយាល័យរដ្ឋបាល-សរុបនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមរូបភាពដកហូតមុខតំណែងឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។មូលហេតុ: ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែ មីនាឆ្នាំ២០២៤តទៅ។បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាម៉ីខ្លួនដែលមានឈ្មោះ ក្នងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *