ព័ត៌មានជាតិ

អាណិតក្មួយៗក្នុងភូមិ១៩នាក់ ឪពុកម្ដាយទីទល់ក្រ ចង់រៀនតែខ្វះខាតសម្ភារៈ

កំពង់ឆ្នាំង៖ក្មួយៗក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន១៩នាក់ចង់រៀន តែខ្វះខាតសម្ភាររៀនសូត្ររៀន ព្រោះឪពុកម្តាយមានជីវភាពទីទាល់ក្រ។
តាមរយៈគណនីហ្វេសប៊ុកអាខោន ឈ្មោះ ស្រេន វុធថា បានសសេរថាក្មួយៗចំនួន១៩នាក់ មានការខ្វះខាតយ៉ាងខ្លាំង ដោយក្មួយម្នាក់ៗតែងចង់រៀនសូត្រ។ប៉ុន្តែសព្វថ្ងៃឪពុកម្តាយកំពុងតែមានការខ្វះខាតក្រីក្រយ៉ាងខ្លាំង ហើយប្អូនៗសុំត្រឹមតែសម្ភារសិក្សាដូចជា ប៊ិចសៀវភៅ កាតាប និងកង់ដែលជាមធ្យោបាយធ្វើដំណើរ។ព្រោះផ្ទះក្មួយៗខ្លះ គឺនៅឆ្ងាយពីសាលា ត្រូវមានមធ្យោបាយធ្វើដំណើរ ដើម្បីបានទៅរៀនសូត្រយកចំណេះដឹងនឹងគេ។
ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា “ពួកគាត់ចង់បានសម្ភារសិក្សា និងខោអាវ ពណ៌ស ពាក់ទៅសាលារៀនដូចគេ ដោយអ្នកខ្លះឪពុកម្ដាយទៅធ្វើការនៅស្រុកថៃ។រីឯអ្នកខ្លះទៀតឪពុកម្តាយក្រីក្រមិនមានលទ្ធភាពទិញសម្ភារឱ្យកូនរៀនទេ ដូច្នេះសូមបងប្អូនមេតា្តជួយពួកគាត់ផង”។
លោក ស្រេន វុធថា បានបន្តថា “ក្មួយៗទាំងអស់នេះ មានការខ្វះខាតយ៉ាងខ្លាំង ដោយឪពុកម្តាយរបស់ពួកគេស៊ីឈ្នួលគេ ខ្លះធ្វើការសំណង់ ហើយឪពុកម្តាយក្មួយខ្លះទៀតធ្វើការនៅស្រុកថៃ ធ្វើឱ្យពួកក្មួយខ្លះរស់នៅជាមួយម្តាយ ខ្លះក៏រស់នៅជាមួយជីដូន និងរស់នៅជាមួយមីងមា សាច់ញាតិជិតខាងជាដើម”។
ជាមួយនោះលោក ស្រេន វុធថា បានបញ្ជាក់ថា “ចំពោះចម្ងាយពីផ្ទះក្មូយៗទៅសាលារៀន គឺឆ្ងាយដែរ ក្មួយខ្លះក្នុងចំណោម១៩ ពីផ្ទះទៅសាលារៀនប្រមាណ១០គីឡូម៉ែត្រ និងក្មួយខ្លះទៀតក៏នៅជិត ដូច្នេះពួកគាត់ត្រូវការមធ្យោបាយធ្វើដំណើរ”៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *