ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ករណីរំលោភសេពសន្ទវៈលើក្មេងស្រីអាយុ១០ឆ្នាំ

បាត់ដំបង៖កម្លាំងនគរបាលស្រុកបាណន់បានចាប់ជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវ:លើអនីតិជនអាយុ១០ឆ្នាំនៅបឹងអន្លក់ស្រុកបាណន់ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យអាយុ៣៩ឆ្នាំរស់នៅស្រុកបាណន់បានចាប់រំលោភសេពសន្ថវ:លើក្មេងស្រី អាយុ ១០ឆ្នាំក្នុងពេលដែលជនសង្ស័យជិះកង់ឌុបក្មេងរងគ្រោះទៅដោះត្រីមងនៅទីតាំងកើតហេតុខាងលើ។តាមចម្លើយរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា៖ ជនសង្ស័យបានចាប់រំលោភខ្លួន ចំនួន៣ដងរួចមកហើយ ដោយគំរាមមិនឱ្យប្រាប់អ្នកដទៃ។ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *