ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាម

កំពង់ស្ពឺ៖រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅផ្លូវជាតិលេខ៤ ត្រង់ភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះទឹម ម៉ាប់ អាយុ២៩ឆ្នាំនៅភូមិគិរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ កំពង់ស្ពឺ 1S-1933 បើកពីកើតទៅលិច។មកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្ដម៉ាកនីសាន់ផ្លាកលេខភ្នំពេញ3A-6147៦ បើកបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឱ្យខាងម៉ូតូស្លាប់តែម្តង។រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីរង់ចាំដោះស្រាយពេលក្រោយហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *