ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូពេញទំហឹង បណ្តាលឱ្យម្ដាយ,កូន,និងចៅរងរបួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍បង្កពីរថយន្តបើកបុកម៉ូតូបណ្តាលឱ្យម្តាយកូននិងចៅរងរបួសធ្ងន់ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពី ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖ មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកម៉ាក Clikc ពាក់ផ្លាកលេខ ភ្នំពេញ 1HD-0317 ដល់កន្លែងកើតហេតុបានបត់ស្តាំ គោលបំណងចូលផ្ទះ ស្រាប់តែរថយន្តពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5988បើកបរដោយបុរសជនជាតិចិន បើកស្របទិស តាមផ្លូវបេតុង ផ្លូវជាតិលេខ៤ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាលទាំង ៣នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *