ព័ត៌មានសន្តិសុខសង្គម

រន្ទះបាញ់ស្លាប់ម្នាក់ក្នុងចំណោមមនុស្ស៣នាក់ កណ្ដាលទន្លេមេគង្គ

កំពង់ចាម៖គ្រួសារមួយមានគ្នា៣នាក់គឺប្តីប្រពន្ធនិងប្អូនថ្លៃត្រូវរន្ទះបាញ់ស្លាប់ស្ត្រីជាប្រពន្ធប្តីរួចពីស្លាប់រីឯប្អូនថ្លៃស្រីរងរបួស។គ្រោះធម្មជាតិនេះពេលកំពុងរាវខ្ចៅនៅកណ្តាលទន្លេមេគង្គខណៈមេឃកំពុងភ្លៀងនៅកណ្ដាលទន្លេមេគង្គ ក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមកាលពីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីដែលស្លាប់ឈ្មោះចេង ស្រីទូច អាយុ២៨ឆ្នាំឈ្មោះ ចាន់ សុបញ្ញា ភេទស្រី អាយុ១៥ឆ្នាំ ជិះទូកជាមួយគ្នាជាប្អូនថ្លៃរងរបួសនិង ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំជាប្តីមុខរបរនេសាទ ជិះទូកជាមួយគ្នា។ អ្នកទាំងបីរស់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។សមត្ថកិច្ចបញ្ជាក់ថា ករណីនេះក្រោយកើតហេតុនគរបាលជំនាញបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់មែន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *