ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបើកបុកគ្នា បណ្ដាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់

តាកែវ៖ម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្តាលឱ្យមនុស្ស៥នាក់រងរបួសធ្ងន់នៅ ភូមិស្រីជ័យ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវកាលពីយប់ថ្ងៃទី៦ ខែមេសា ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម បើកបរដោយឈ្មោះព្រំ ម៉ាញ ភេទប្រុសអាយុ២៥ឆ្នាំជាកម្មករនៅភូមិឃុំខាងលើរបួសធ្ងន់។ម៉ូតូនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមជិះគ្នា៤នាក់ បើកបរដោយឈ្មោះមូល សំអឿន ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់។
អ្នករួមដំណើរឈ្មោះ នាង ម៉ាន់រ៉ាឆេន អាយុ១៧ឆ្នាំសិស្សរបួសធ្ងន់-ឈ្មោះនាង ម៉ាណែត អាយុ១៤ឆ្នាំសិស្សនិងឈ្មោះនាង មុនី ភេទស្រី អាយុ១២ឆ្នាំសិស្សរបួសធ្ងន់ត្រូវជាកូនអ្នកបើកបរម៉ូតូ ។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះគឺមកពីម៉ូតូឈ្មោះ ព្រំ ម៉ាញបើកលឿនខ្វះការប្រុងប្រយ័ត្ន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *