ព័ត៌មានសន្តិសុខសង្គម

កំពុងធ្លាក់ភ្លៀង រន្ទះបានបាញ់បុរសម្នាក់បណ្ដាលឲ្យស្លាប់ ពេលនៅក្រោមផ្ទះ

ពោធិ៍សាត់៖គ្រោះធម្មជាតិក្នុងរដូវប្រាំងមេឃធ្លាក់ភ្លៀង ដោយមានរន្ទះបានបាញ់ចំបុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមពេលកំពុងនៅក្រោមផ្ទះ និងបង្កការខូចខាតសម្ភារមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី៧ ខែមេសា។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ កាន់ គឹម អាយុ២៦ឆ្នាំនៅក្នុងភូមិឃុំខាងលើ។មុនកើតហេតុផ្ទៃមេឃឡើងខ្មៅ ធ្លាក់ខ្យល់ខ្លាំងនិងមានភ្លៀងលាយឡំផ្គរនិងរន្ទះ។
បន្ទាប់មកក៏មានផ្លេកបន្ទោរស្រាប់តែលាន់ឮសំឡេងរន្ទះបាញ់យ៉ាងកក្រើក។ពេលនោះជនរងគ្រោះបានដួលប្រកាច់លើដីតែម្តង។ ភ្លាមៗក្រុមគ្រួសារបានព្យាយាមដឹកទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញដើម្បីសង្រ្គោះ។ប៉ុន្តែអកុសលបុរសរូបនោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីមានឧបទ្ទវៈហេតុកើតឡើង សមត្ថកិច្ចបានចុះពិនិត្យឃើញមានការខូចខាត-បែកជើងសសរផ្ទះ-បែកពាងទឹកនិងបែកផ្ទាំងសឡាដែលសន្និដ្ឋានជារន្ទះបានបាញ់ចំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *