ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទឹកក្រុមហ៊ុនហាយធីក បុកម៉ូតូពីក្រោយធ្វើឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម

 

ភ្នំពេញ៖រថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន“ហាយធិច”បើកបុកម៉ូតូចំពីក្រោយ បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើង នៅតាមផ្លូវព្រះមុនីវង្សត្រង់ការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ចាប ម៉ាច អាយុ៤៩ឆ្នាំជាបុគ្គលិកចាក់សាំងក្រុមហ៊ុនតូតាល់ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។កន្លែងស្រុកកំណើតស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា មុនកើតហេតុគេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ តែម្នាក់ឯងតាមផ្លូវព្រះមុនីវង្សពីត្បូងទៅជើង។មកដល់ចំណុចខាងលើស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទឹកបរិសុទ្ធរបស់ក្រុមហ៊ុន ហាយធិចពាក់ផ្លាកលេខភ្នំពេញ 3F-3492មកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង រួចកិននិងអូសជាច្រើនម៉ែត្របណ្តាលឱ្យស្រ្តីរូបនោះស្លាប់ភ្លាម។

ក្រោយបង្កហេតុអ្នកបើករថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់តែម្ដង។បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែងយករថយន្តបង្កនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំឱ្យតំណាងភាគីចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *