ព័ត៌មានសន្តិសុខសង្គម

ចិនម្នាក់បើកឡានទំនើប បុកឡានដឹកផ្លែដូង ខ្ទេចផ្នែកខាងមុខ

ភ្នំពេញ៖បុរសជនជាតិចិនរួមដំណើរស្ត្រីម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តទំនើប ទៅបុករថយន្តដឹកផ្លែដូងពេញទំហឹងបណ្ដាលឱ្យរងការខូចខ្ទេចផ្នែកខាងមុខ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
តៃកុងរថយន្តដឹកផ្លែដូងបានឱ្យដឹងថា ដំបូងគាត់បានបើករថយន្តកូរ៉េ ដឹកផ្លែដូងពីខេត្តកំពត មកភ្នំពេញ ដើម្បីយកទៅឱ្យម៉ូយនៅម្ដុំផ្សារទួលគោក។រថយន្តរបស់គាត់បានបែកកង់គាត់ក៏បានឈប់ដើម្បីដូរកង់ ស្រាប់តែមានរថយន្តទំនើប បើកបរដោយបុរសចិននិងមានស្ត្រីចិនម្នាក់ទៀត មកបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនប៉ះពាល់អាយុជីវិតមនុស្សទេ។បន្ទាប់មកចិនប្រុសស្រី២នាក់នោះបាននាំគ្នាបើកទ្វារចេញរួចគេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *