ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកជាមួយរថយន្ត បណ្ដាលឲ្យបុរស២នាក់ស្លាប់ នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្តក្នុងទិសដៅបញ្ចា្រស់គ្នាបណ្តាលឱ្យបុរស២នាក់បានស្លាប់នៅនឹងកន្លែង។
លោក មាសឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២២។
ដំបូងមានម៉ូតូម៉ាកហុងដាគ្មានផ្លាកលេខ អ្នកបើកបរនិងអ្នករួមដំណើមិនស្គាល់អត្តសញ្ញាណ បានជិះពីលិចទៅកើតក្នុងល្បឿនលឿន។ម៉ូតូនេះបានបើកវ៉ាជែងរថយន្តហើយក៏បានជ្រុល ទៅបុករថយន្តមួយគ្រឿងទៀតមកពីមុខពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូស្លាប់ទាំង២នាក់តែម្ដង។
ក្រោយកើតហេតុតៃកុងរថយន្តបានបើករត់គេចខ្លួនបាត់សមត្ថកិច្ចបានបន្តការស្រាវជ្រាវចាប់អ្នកបើកបរយកមកទទួលខុសត្រូវក្នុងករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *