ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលក្រុងក្រចេះ ចាប់ជនសង្ស័យ ពីបទរំលោភសេពសន្តិវៈកូនស្រីដើមជាអតីតិជន ត្រៀមបញ្ជូនទៅតុលាការ

 

ក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ បានចាប់បុរសម្នាក់តាមបណ្តឹង ពីបទរំលោភសេពសន្ថវៈកូនស្រីដើមជាអនីតិជន ហើយត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ករណីជនសង្ស័យរំលោភសេពសន្ថវៈ កូនស្រីដើមជាអនីតិជនតាំងពីយប់ថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៣កន្លងទៅ នៅលើគ្រែក្រោមផ្ទះក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។លុះដល់ល្ងាចថ្ងៃទី២៤ ខែធ្នូ ក្មេងស្រីរងគ្រោះជាសិស្សសាលា អាយុ១២ឆ្នាំបានប្រាប់ម្ដាយឱ្យបានដឹង។ក្រោយពីបែកការណ៍ជនសង្ស័យឈ្មោះ ហ ហ ក៏បានរត់គេចចេញពីផ្ទះបាត់។

លុះដល់ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច។កម្លាំងនគរបាលស្រុកចិត្របុរី បានចុះដល់កន្លែងកើតហេតុស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យយកទៅសាកសួរ។ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ លើកូនស្រីដើមប្រាកដមែន។

នាងរងគ្រោះបានឱ្យដឹងថា ឪពុកចុងចាប់រំលោភបានសម្រេច ជាបន្តបន្ទាប់ចំនួន៣ដង ហើយបានគំរាមសម្លាប់បើនាងប្រាប់រឿងនេះឱ្យគេឯងដឹង។ក្រោយពីឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ផ្នែកជំនាញបានកសាងសំណុំរឿង ត្រៀមបញ្ជូនជនសង្ស័យទៅតុលាការដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *