ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀនជិត១គីឡូក្រាម

 

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៦ ខែធ្នូនេះបានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនជិត១គីឡូក្រាម។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តជាមួយអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការចុះបង្រ្កាបករណី ដឹកជញ្ជូននិងប្រើប្រាស់នូវសារធាតុញៀន។សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងជិត១គីឡូក្រាម នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ។

ជនសង្ស័យទាំង៣នាក់-ឈ្មោះ អ៊ូ ចាន់ជីតា អាយុ៣០ឆ្នាំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ឈ្មោះ ជួន វុត្ថា អាយុ៣១ឆ្នាំ ២នាក់នេះនៅភូមិសង្កាត់ជាមួយគ្នា។ឈ្មោះ គង់ សម្បត្តិអាយុ៣៣ឆ្នាំនៅភូមិចក្រត្រឡក ឃុំចក្រត្រឡក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពេលចាប់ខ្លួនកម្លាំងអាវុធហត្ថដកហូតវត្ថុតាង-គ្រឿងញៀនច្រើនប្រភេទសរុបទម្ងន់ ៩៤៥,១០ក្រាម-ម៉ូតូ១គ្រឿងម៉ាកហុងដាស៊្សូមមើអិច ផ្លាកលេខប.ជ 1R-6237-ទូរសព្ទ៥គ្រឿង-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក-កាតសម្រាប់ចេញចូលកម្ពុជាថៃ២សន្លឹក-កាបូបស្ពាយ១។
ក្រោយសាកសួរនិងទទួលបានចម្លើយសារភាពជាមួយវត្ថុតាង កម្លាំងអាវុធហត្ថផ្នែក ប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត បន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *