ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូ រួចខ្ទាតទៅបុកកង់បី មានអ្នករបួសធ្ងន់២នាក់

ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកRangeroverបើកទៅបុកម៉ូតូ Zoomer X ហើយខ្ទាតទៅបុកកង់បីទៀតបណ្ដាលឱ្យជន២នាក់បាក់ជើងម្ខាងដូចគ្នារងរបួសធ្ងន់។
ករណីនេះកើតនៅម្តុំស្តុបវត្តមហាមន្ត្រី តាមផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិកខណ្ឌបឹងកេងកងកាលពី យប់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១។
ជនរងគ្រោះជាម្ចាស់កងបីបានឱ្យដឹងថា រូបគាត់បើកកង់បីតាមផ្លូវលេខ១៦៣មកដល់កន្លែងកើតហេតុក៏ឈប់ចាំស្តុប។ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GE-6547 ធ្វើដំណើរឆ្លងស្តុប។ពេលនោះ មានរថយន្តស៊េរីទំនើប ពាក់ផ្លាកលេខភ្នំពេញ 2BJ-6128 បើកក្នុងល្បឿនលឿនមកបុកម៉ូតូ Zoomer X ពេញទំហឹង និងខ្ទាតទៅបុកកង់បីបន្ថែម បណ្ដាល ប្រុសស្រី២នាក់ ជាម្ចាស់ម៉ូតូបាក់ជើងម្ខាងដូចគ្នា ។
អ្នកបើករថយន្ត ត្រូវពលរដ្ឋនិងសមត្ថកិច្ចដេញចាប់បានហើយនាំចេញយកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក ដើម្បីដោះស្រាយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *