ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០៣នាក់ ជិះម៉ូតូឆក់កាបូបលុយពីស្ត្រី២នាក់

ក្រចេះ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ករណីជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយពីស្រ្តី២នាក់ក្នុងភូមិកាប៉ូ សង្កាត់ អូរឫស្សី ក្រុងក្រចេះនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង៣នាក់៖ ១.ឈ្មោះ នុត សម្បត្តិ អាយុ១៥ឆ្នាំ, ឈ្មោះ នាក់ សុបញ្ញារាជ អាយុ១៨ឆ្នាំ និងឈ្មោះ អ៊ូ វាំងសេតរដ្ឋា អាយុ១៧ឆ្នាំ ពួកគេ មានទីលំនៅក្នុងក្រុងក្រចេះ។បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីផ្លូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *