ព័ត៌មានសន្តិសុខសង្គម

បើករថយន្តឡើងសួនចែកផ្លូវ បុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖រថយន្តហាយឡែនឌ័រអ្នកបើកបរទំនងស្រវឹងស្រាបានប្រើល្បឿនលឿនក៏រេចង្កូតឡើងសួនចែកផ្លូវជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមរាបដល់ដី ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ផ្លាកលេខ ភ្នំពេញ2AM-7761 តាមផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនលឿន។បន្ទាប់មករថយន្តនេះ បានរេចង្កូតឡើងសួនចែកផ្លូវ ទៅបុកបង្គោលភ្លើង បណ្តាលឱ្យបាក់មួយដើមរាបដល់ដី។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខតែមិនមានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមក ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ នគរបាលចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយសំណងសម្បត្តិរដ្ឋ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *