ព័ត៌មានសន្តិសុខសង្គម

ចាប់វាយខ្នោះជនសង្ស័យម្នាក់ ករណីចាក់សាំងដុតផ្ទះ នៅច្រាំងចំរេះ១

(ភ្នំពេញ)កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ ករណីចាក់សាំងដុតផ្ទះ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ចំណុច ផ្លូវលេខ៥ ក្រុមទី១ភូមិ ១ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ ។

-ជនរងគ្រោះឈ្មោះ ម៉ាត់ យ៉ាស ភេទស្រី អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរនៅផ្ទះលេខ ៦៤៩នៅជាតិលេខ៥ ក្រុមទី ១ ភូមិ ១ សង្កាត់ចំរេះទី ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចនគរបាលបានឲ្យ សារព័ត៌មាន PLAnews ដឹងថា ជនសង្ស័យឈ្មោះ លី រ៉ូហ្សាលី ភេទប្រុសជនជាតិខ្មែរឥស្លាម អាយុ ៣៧ ឆ្នាំ មុខរបរ  គ្មាន ស្នាក់នៅផ្ទះលេខ៦៤៣ ផ្លូវលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។(មានសារធាតុគ្រឿងញៀន អវិជ្ជមាន កូវីដ១៩)។ជនសង្ស័យបានខឹងគ្រួសារស្ដីបន្ទោសរឿងប្រើប្រាស់ថ្នាំញៀនបានទិញសាំង យកមកចាក់ពេញលើផ្ទះរួចដុត ត្រូវបានអ្នកជិតខាងឃើញស្រែកផ្អើលឆោឡោជួយពន្លត់ ចាប់ជនសង្ស័យ ឮដល់ដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកធ្វើការសាកសួរនាំ និងចាត់ការតាមនីតិវិធី។

– បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *