ព័ត៌មានជាតិ

កម្លាំងការពារព្រំដែន ទទួលពលករខ្មែរ៧១នាក់ ពីភាគីថៃ

បាត់ដំបង៖កម្លាំងចម្រុះសន្តិសុខការពារព្រំដែនកម្ពុជា-ថៃបានទទួលពលករខ្មែរចំនួនជាង៧០នាក់ដែលវិលត្រឡប់មកកម្ពុជាវិញតាមច្រកពោធិ៍ជ្រៃស្រុកសមពៅលូន។
មន្ត្រីការពារព្រំដែនបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមីនាឆ្នាំ២០២២ កម្លាំងការពារសន្តិសុខតាមព្រំដែន កម្ពុជា-ថៃ បានទទួលពលករខ្មែរពីភាគីថៃដែលពួកគាត់បានវិលត្រឡប់ចូលមកប្រទេសរបស់ខ្លួនវិញតាមច្រក ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៧១នាក់ ស្រី៣០នាក់ ក្មេង២នាក់ ។
ក្រោយពីទទួលកម្លាំង អប់រំណែនាំ និងត្រួតពិនិត្យសម្ភារហាមឃាត់ហើយបានប្រគល់បងប្អូនទាំងអស់ទៅក្រុមគ្រូពេទ្យស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាពជាលទ្ធផល វិជ្ជមាន២នាក់។ ក្រុមគ្រូពេទ្យបានបញ្ជូនស្ត្រីអ្នកវិជ្ជមាន២នាក់នោះ ទៅមណ្ឌលព្យាបាលកូវីដ-១៩ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ចំពោះអ្នកមានបណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន៤០នាក់ ស្រី១៧នាក់ត្រូវក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។ ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្គែនអត់ចេញចំនួន២៩នាក់ ស្រី១១នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *