ព័ត៌មានជាតិ

ស្ដារដីដែលចាក់លុបទន្លេតូចស្រុកកោះសូទិន និងសាងសង់ស្ពានបេតុងជំនួសវិញ

កំពង់ចាម៖រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម បានសម្រេចស្ដារដីដែលបានចាក់លុបទន្លេតូច ស្រុកកោះសូទិននឹងសាងសង់ស្ពានបេតុងជំនួសវិញ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៣ បានដាក់គ្រឿងចក្រចុះស្ដារដីដែលបានចាក់លុបទន្លេតូច នៅមុខវត្តពាមប្រធ្នោះ ក្នុងឃុំពាម ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីនៃមន្ទីរក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានចុះពិនិត្យការដ្ឋានស្ដារដីដែលបានចាក់លុបទន្លេតូចឱ្យទៅតាមធម្មជាតិវិញ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើរួមមាន អេស្កាវ៉ាទ័រ១គ្រឿង រថយន្តបែន ៣គ្រឿងនិងប៊ុលរូហ្សែ ១គ្រឿង។ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ហើយនឹងអាចចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារឱ្យរួចរាល់។
ក្រោយការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ និងតាមសំណើរប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានសម្រេចលើកគម្រោងក្នុងការសាងសង់ស្ពានបេតុង ១កន្លែង ឆ្លងកាត់ទន្លេតូច ខាងមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន តភ្ជាប់ទៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ដែលជាចំណង ដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ប្រជាពលរដ្ឋ មានការសប្បាយរីករាយ និងបានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលអនាគត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *