ព័ត៌មានជាតិ

តែងតាំង លោក យី យេ៉ង ជាអភិបាលស្រុកមុខកំពូល ជំនួសលោក តុង ស៊ីវមី

(ភ្នំពេញ)៖ លោក យី យ៉េន អភិបាលរងស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសំរេចតែងតាំងជាអភិបាលស្រុកមុខកំពូល ខេត្តកណ្តាល ជំនួសលោក តុង ស៉ីវមី ដែលត្រូវបានផ្ទេរទៅក្របខណ្ឌដើមវិញ ជាមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម។ នេះបើយោងតាម អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

អនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ បានបញ្ជាក់ថា៖

ផ្ទេរភារកិច្ចលោក តុង ស៉ីវមី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម ពីអភិបាលស្រុកមុខកំពូល ឲ្យទៅបម្រើការងារនៅក្របខណ្ឌដើមវិញ។ តែងតាំងលោក យី យ៉េន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលស្រុកមុខកំពូល។

សូមជម្រាបថា លោក តុង ស៉ីវមី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានធ្វើសំណើទៅអភិបាលខេត្តកណ្តាល សុំមិនបន្តអាណត្តិទី២ ក្នុងមុខតំណែងជាអភិបាលស្រុក មុខកំពូលទៀតនោះទេ និងសុំផ្លាស់ក្របខណ្ឌពីក្រសួងមហាផ្ទៃ ទៅក្រសួងធនធានទឹក និងឧតុនិយមវិញ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *