ព័ត៌មានសន្តិសុខសង្គម

រថយន្តធំបុករះនៅភ្លើងស្តុប បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

ភ្នំពេញ៖រថយន្តធំម៉ាកហ្វុយស៊ូបើកបុករះពីក្រោយម៉ូតូនិងរថយន្តច្រើនគ្រឿងពេលកំពុងឈប់ភ្លើងស្តុបបណ្តាលឱ្យស្ត្រីម្នាក់ជាអ្នកលក់ខ្យងនិងក្ដាមបានស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងនៅភ្លើងស្តុបផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ស្ត្រីដែលស្លាប់ឈ្មោះ វ៉ាន់ នីការ អាយុជាង៣០ឆ្នាំ អ្នកលក់ដូរនៅផ្សារតាខ្មៅខេត្តកណ្តាល រស់នៅស្រុកបាទី ខេត្តតាកែវ ។
សាក្សីបានឱ្យដឹងថា ដំបូងមានរថយន្ត និងម៉ូតូច្រើនគ្រឿងបានឈប់ភ្លើងស្តុប បន្តគ្នា។ពេលនោះក៏មានរថយន្តបង្កធុនធំបើកតាមផ្លូវ៥០ម៉ែត្រក្នុងល្បឿនលឿនបានបើកបុករះពីក្រោយយានយន្តនៅពីមុខកំពុងឈប់ស្តុបជាច្រើនគ្រឿងនោះបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង។
រីឯរថយន្តចំនួន៣គ្រឿងទាំងរថយន្តបង្កនិងម៉ូតូរងការខូចខាតយ៉ាងដំណំហើយ តៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ច ចរាចរណ៍ក្រុងតាខ្មៅចុះមក យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយនាពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *