ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋដេញចាប់បានចោរឆក់កាបូបម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖អ្នកដំណើរបាននាំគ្នាដេញចាប់ចោរបានម្នាក់ចំណោម២នាក់ដែលជិះម៉ូតូឆក់កាបូបហើយយកប្រគល់ឱ្យនគរបាលខណ្ឌសែនសុខចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី០២ ខែមីនាមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងបានឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួន នៅមុខក្រុមហ៊ុនប៊ូយ៉ុង តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ពេលនោះត្រូវបានអ្នកដំណើរនិងសន្តិសុខស្រែកឆោឡោនាំគ្នាដេញរហូតដល់ចំណុចផ្លូវរថភ្លើងត្រឡោកបែកទើបចាប់បានម្នាក់រួមនិងម៉ូតូមួយគ្រឿង។ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
ជនសង្ស័យដែលចាប់បានឈ្មោះ ចាន់ តារាអាយុ ១៧ ឆ្នាំជាសិស្ស ស្នាក់នៅម្ដុំផ្សារជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនិងបក្ខពួកកំពុងរត់គេចខ្លួនឈ្មោះអាមី។ចំណែកម្ចាស់កាបូបសមត្ថកិច្ចបានស្វែងរកយកមកដាក់ពាក្យបណ្ដឹងដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *