ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿង មិនដឹងបើកលឿនយ៉ាងណា បានបុកគ្នាស្លាប់៥នាក់ របួសធ្ងន់ម្នាក់

បាត់ដំបង៖រថយន្ត២គ្រឿងមិនដឹងជាបើកលឿនយ៉ាងណានោះទេបានបុកគ្នាបណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័មចំនួន៥នាក់និងរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយរថយន្តនេះបានកើតឡើងនៅ លើផ្លូវជាតិលេខ៥ ក្នុងភូមិមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីម៉ោងជាង៥ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។រថយន្តម៉ាកហ៊ីណូដឹកជញ្ជូនធុនធំពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-1566 អ្នកបើកបរ រត់គេចខ្លួនបាត់។
រថយន្តនេះបើកក្នុងដំណើរបញ្ច្រាស់គ្នាបានបុកជាមួយរថយន្តម៉ាកនីសាន់ដឹកទំនិញធុនតូច ពាក់ផ្លាកលេខបាត់ដំបង 2B-2211 អ្នកបើកបរបាន ស្លាប់និង អ្នករួមដំណើរ៥នាក់ស្លាប់៤នាក់របួសធ្ងន់ម្នាក់។បន្ទាប់មក កម្លាំងនគរបាល ខេត្ត និងនគរបាលស្រុកមោងឫស្សីចុះពិនិត្យកន្លែងកើតហេតុ និងយករថយន្ត២គ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តរង់ចាំការដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *