ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់កាន់កាំបិតឡើងលើដំបូលរថយន្តប៉ូលីស បង្ករភ្ញាក់ផ្អើល

បាត់ដំបង៖បុរសម្នាក់កាន់កាំបិតរត់ឡើងលើដំបូលរថយន្តប៉ូលិសហើយបានស្រែកឡូឡាកាយវិការច្រង៉េងច្រង៉ាងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតនៅម្តុំមាត់ច្រកទ្វារអន្តរជាតិដូងក្នុងភូមិដូង ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។បុរសដែលបង្កភាពចលាចលនោះឈ្មោះម៉ែន សុឃឿន ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិពពាលខែ ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅថ្ងៃកើតហេតុបុរសរូបនេះ បានចេញពីផ្ទះទៅដល់មាត់ច្រកទ្វារអន្តរជាតិក្នុងគោលបំណឆ្លងដែនចូលក្នុងទឹកដីថៃ។ពេលនោះក៏ស្រាប់តែរត់ឡើងលើដំបូលរថយន្តប៉ូលិសដែលកំពុងបំពេញការងារដែលដៃម្ខាងមានកាន់កាំបិតនិងម្ខាងទៀតកាន់ដែកគ្រវីគ្រវាត់ច្រង៉េងច្រង៉ាងចុះឡើងៗស្រែកឡូឡាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រោយមកបុរសនោះបានលោតចុះមកវិញហើយក៏រត់ឆ្លងដែនចូលទៅទឹកដីថៃទាំងសមត្ថកិច្ចកម្ពុជានិងថៃបានប្រើជំនាញលួងលោមទើបឈានដល់ឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីសាកសួរ ។សមត្ថកិច្ចបានបញ្ជាក់ថា បុរសនេះវង្វែងស្មារតីដោយសារឥទ្ធិពលគ្រឿងញៀនមានកម្រិតខ្ពស់។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *