ព័ត៌មានសន្តិសុខសង្គម

ចោរចាក់ប្លន់អ្នករត់ម៉ូតូឌុបឲ្យរបួស រួចជិះម៉ូតូយកទៅបាត់

តាកែវ៖ជនមិនស្គាល់មុខបានយកវត្ថុរឹងចុងស្រួចចាក់ប្លន់អ្នករត់ម៉ូតូឌុបម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរហើយជិះយកម៉ូតូជនរងគ្រោះចេញទៅបាត់។
ហេតុការណ៍នេះបានកើតឡើងនៅ ភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្ត្តតាកែវកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះនៅ សារ៉ូន ភេទប្រុស អាយុ៣៥ឆ្នាំអ្នករត់ម៉ូតូឌុប នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពុងស្ពឺ។ចោរបានចាក់ក្រោមដោះខាងឆ្វេងបណ្ដាលមានរបួសជាទម្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ។
ម៉ូតូជនរងគ្រោះដែលចោរប្លន់យកទៅម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1M -1806 ។ក្រោយមកសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង និងបន្តស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *