ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់មេខ្យល់ម្នាក់ នាំពលរដ្ឋឆ្លងដែនខុសច្បាប់

បាត់ដំបង៖សមត្ថកិច្ចបានស្រាវជ្រាវចាប់មេខ្យល់ម្នាក់ករនីនាំពលរដ្ឋជាច្រើននាក់ឆ្លងដែន ចូលក្នុងប្រទេសថៃខុសច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនមេខ្យល់និងពលរដ្ឋនេះធ្វើឡើងនៅ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីរំលងអធ្រាត្រចូលថ្ងៃទី ១ ខែវិច្ឆកា ឆ្នាំ២០២១ ។ជនសង្ស័យឈ្មោះគឹម សុខឿន ភេទប្រុស អាយុ ២៩ឆ្នាំទីលំនៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកពលករចំនួន ៥នាក់ ទីលំនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
កម្លាំងបានសាកសួរ និងអប់រំណែនាំ រួចប្រគល់ទាំងមេខ្យល់ ទាំងប្រជាពលរដ្ឋ ទៅជំនាញ នគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តបញ្ជូនបន្ត ៕

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *