ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុករបាំងថ្មក្បាលស្ពាន ក្រឡាប់ផ្ងាកង់ឡើងលើ

ភ្នំពេញ៖រថយន្តទំនើបម៉ាកតូយូតាព្រូសបើកក្នុងល្បឿនលឿនបានបុករបាំងថ្មក្បាលស្ពានស្ទឹងមានជ័យបណ្ដាលឱ្យក្រឡាប់ផ្ងារកង់ឡើងលើតែមិនប៉ះពាល់ដល់ជីវិតមនុស្សទេ។
ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅស្ពានអាកាសស្ទឹងមានជ័យតាមផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ ខែឧសភា។
សាក្សីបានឱ្យដឹងថា រថយន្តម៉ាកតូយូតាព្រូសផ្លាកលេខភ្នំពេញ 2BL-9156 បានបើកតាមផ្លូវព្រះមុនីរ៉េតពីលិចទៅកើតក្នុងល្បឿនលឿន។មកដល់កន្លែងកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មក្បាលស្ពានបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់ឡើងលើអ្នកបើកបររងរបួស។
ភ្លាមៗអ្នកដំណើរនិងពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាជួយសង្គ្រោះបុរសម្នាក់នៅជាប់ក្នុងរថយន្តដោយយកកាំបិតកាត់ខ្សែក្រវាត់ចេញពីខ្លួនទើបយកតៃកុងចេញបានដោយសុវត្ថិភាព។ បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅនគរបាលរាជថានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *