ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

 

ព្រះវិហារ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។ជនទាំង៣នាក់ត្រូវសមត្ថកិច្ចចាប់បាននៅភូមិបុស្សធំឃុំប្រមេស្រុកត្បែងមានជ័យខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី ២៥ ខែ កុម្ភៈឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យចំនួន ៣នាក់ឈ្មោះ អ៊ាម នេសាន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ,ឈ្មោះថាន់ធាភេទប្រុសអាយុ៤១ឆ្នាំ។ឈ្មោះស៊ានអរភេទប្រុសអាយុ២៨ឆ្នាំទាំង៣រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ។

សមត្ថកិច្ចបានដកហូតវត្ថុតាងនិងសម្ភារ-ម្សៅក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៧១កញ្ចប់ទម្ងន់១២៦.៥៩ក្រាម។ទូរស័ព្ទ៣គ្រឿង-បារីអេឡិចត្រូនិច១ដើម-លុយ១៧០.០០០.០រៀល-សម្ភារវេចខ្ចប់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវនគរបាលខេត្តព្រះវិហារបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *