អន្តរជាតិ៖បន្ទាប់ពីបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជុំទី១រវាងអាមេរិកនិងចិនហើយនោះវានៅជំហានបន្ទាប់ទៀតដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវកិច្ចព្រព្រៀងទាំងស្រុងមួយរវាងប្រទេសទាំង២។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះយ៉ាងខ្លាំង។
អាមេរិកបានចោទប្រកាន់ប្រទេសចិនថាជាអ្នកពង្រាយនូវវីរុសCOVID19ដែលបំផ្លាញសេដ្ឋកិច្ចអាមេរិកយ៉ាងធ្ងន់ធ្ងរបំផុត។ប៉ុន្តែចិនបានច្រានចោលការចោទប្រកាន់នេះនិងបានព្រមានក្រុងវ៉ាស៊ីនតោនថា អ្វីដែលសម្រេចបាននូវកិច្ចព្រមព្រៀងជំហានទី១នៃពាណិជ្ជកម្មរវាងប្រទេសទាំង២។ដែលរួមមានទាំងផលិតផលកសិកម្មរបស់អាមេរិកផងនោះអាចនឹងត្រូវបញ្ឈប់ទៅវិញ។ប្រសិនបើអាមេរិកហ៊ានដើរឈានហួសពីបន្ទាត់ក្រហម…ហើយថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងណាមួយត្រូវតែបញ្ឈប់ដាច់ខាត។
តាមព័ត៌មានមិនបញ្ចេញប្រភពមួយ បានបញ្ជាក់ថាការព្រមាននេះ បានធ្វើឡើងដោយលោក Yang Jie chi អ្នកការទូតជាន់ខ្ពស់ចិន ក្នុងពេលជួបជាមួយគណៈប្រតិភូ ក្រសួងការបរទេសអាមេរិក ដឹកនាំដោយលោករដ្ឋមន្រីMike Pompeo៕