Uncategorized

សមត្ថកិច្ចឃាត់ខ្លួនមេភូមិម្នាក់រំលោភស្ត្រីម្នាក់ដល់ស្លាប់រួចដុតឆេះក្នុងពំនូកភ្លើង

 

​កំពង់ឆ្នាំង​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​មេភូមិ​ក្រាំង​ក​ន្ទ្រោ​ល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ពំនូក​ភ្លើង​នៅ​ស្រុក​សាមគ្គី​មានជ័យ​កាលពី​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០២០​កន្លងទៅ​នៅក្នុង​ខ្ទម​ចម្ការ​ដែលមាន​ស្នាម​ឆេះ​សាកសព​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺ​បានធ្វើ​ឡើង​នៅ​ឃុំ​ពាម​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​អនុសេនីយត្រី​ប៊ុត​ធឿន​នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ញេ​ប​សុខុម​ភេទ​ប្រុស​អាយ​៦៧​ឆ្នាំ​ជា​មេភូមិ​ក្រាំង​ក​ន្ទ្រោ​ល​។​ដោយឡែក​ជនរងគ្រោះ​មានឈ្មោះ ជា ថន​ភេទ​ស្រី អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា ។​

​លោក​អនុសេនីយត្រី​ប៊ុត​ធឿន​បាន​ប្រាប់​ឱ្យដឹងទៀតថា​តាម​ការចង្អុលបង្ហាញរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាក់​សា​រ៉ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ​បាន​ស្រាវជ្រាវ​តាម​នីតិវិធី និង​ឈានទៅ​ឃាត់ខ្លួន​មេភូមិ ញេ​ប សុខុម​នេះ​តែម្តង ។​

​លោក​អនុសេនីយត្រី​បាន​ប្រាប់​ឱ្យដឹងថា​តាម​ការស្រាវជ្រាវ​ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់​ទំនាក់ទំនង​ស្នេហារ​ជាមួយគ្នា​អស់​រយៈពេល​ជា​៤​ទៅ​៥​ឆ្នាំ​មកហើយ​។​នៅ​ថ្ងៃកើតហេតុ​ក្នុងភូមិ​មាន​ពិធី​ភ្ជាប់ពាក្យ​ហើយ​ខាង​ស្រី​បានមក​ពិធី​ភ្ជាប់ពាក្យ​បាន​ផឹកស្រា​បៀ​ខ្លះ​ដែរ​។​ក្រោយពី​ចប់​ពិធី​ភ្ជាប់ពាក្យ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ចំណុច​ស្រែ​ណី​មុន​រួច​បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​និង​បាន​ជួបគ្នា​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃត្រង់​។​

​បន្ទាប់ពី​បាន​ជួបគ្នា​ជនសង្ស័យ​និង​ជនរងគ្រោះ​បានរួម​មេត្រី​គ្នា​រហូតដល់​ស្ត្រី​រងគ្រោះ​លែង​កំរើក​ដាច់ខ្យល់​ស្លាប់​។​ក្រោយពី​ដឹងថា​ជនរងគ្រោះ​ស្លាប់​ជនសង្ស័យ​ភ័យ​មិនដឹង​ធ្វើ​យ៉ាងម៉េច​គាត់​បាន​យក​សព​ស្ត្រី​រងគ្រោះ​មក​ដាក់​នៅក្នុង​ខ្ទម​រួច​យក​អង្កាម​ក្តារ​ឈើ​និង​ស្លឹកត្នោត​គ្របពីលើ​រួច​យក​ដែកកេះ​គូស​ដុតចោល​រួច​ជិះ​ម៉ូតូ​ទៅផ្ទះ​បាត់​តែម្តង​។​
​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយទោ​ហង្ស​សុជាតិ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​។​លោក​អនុសេនីយត្រី​ប៊ុត​ធឿន​នាយការិយាល័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​២៧​ខែមិថុនា​តែម្តង​។​នៅ​ចំពោះមុខ​សមត្ថ​ជនសង្ស័យ​បាន​សារភាព​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ទាំងនេះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *