បន្ទាយមានជ័យ៖យុវជនវ័យក្មេង២នាក់បាក់ជើងទាំង២របួសធ្ងន់ពេលបើកម៉ូតូទៅបុករថយន្តកែច្នៃដឹកដី។ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៥៦Aនៅចំណុចផ្លូវបំបែកជាបួនចូលភូមិរកាគោកខ្វាវឃុំរលួសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ ។
លោកវរសនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ យុវជនរងគ្រោះទាំង២នាក់ ឈ្មោះធឿនធិបភេទប្រុសអាយុ១៦ឆ្នាំអ្នកបើកបរនិងឈ្មោះសនចេនភេទប្រុសអាយុ១៦ឆ្នាំ។ទាំង២នាក់រស់នៅភូមិ ទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
រថយន្តកែច្នៃដឹកដីបើកស្របគ្នា ដោយឈ្មោះ គិម យឿត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ភូមិ រលំជ្រៃ ឃុំភូមិថ្មីស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។បានស៊ីញូបត់ឆ្វេងមិនបានមើលឆ្វេងស្តាំ។ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យអ្នកបើកបាក់ភ្លៅខាងស្តាំនិងអ្នករួមដំណើរបាក់ភ្លៅខាងស្តាំដែរ។ជនរងគ្រោះត្រូវបាននគរបាលដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី៕