ភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១ បានបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចដីផ្នូរខ្មោច ក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ដោយឃាត់ខ្លួននារី២នាក់ ដកហូតសារធាតុញៀន៤កញ្ចប់ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
ជនសង្ស័យមានឈ្មោះ ហៃ ស្រីកា ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅស្នាក់នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យឈ្មោះ លឹម ចន្នី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ ។ ក្នុងនោះ វត្ថុតាងដកហូតមានម្សៅ ក្រាមពណ៌សថ្លា ចំនួន ០៤ កញ្ចប់ ។
ករណីនេះ កម្លាំងជំនាញខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមនីតិវិធី ៕