ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជន៣នាក់ក្នុងចំណោម៤នាក់ទៅតុលាការករណីព្រួតគ្នារំលោភលើអនីតិជនម្នាក់

 

បាត់ដំបង៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តកាលពីព្រឹកថ្ងៃទី
៣០ខែមករាឆ្នាំ២០២១បានបញ្ជូនជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ទៅតុលាការករណីព្រួតគ្នារំលោភសេពសន្ថវលើកុមារីអាយុ១៥ឆ្នាំម្នាក់។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំងបីនាក់នេះត្រូវកម្លាំងនគរបាលស្រុកសំពៅលូនចាប់ខ្លួននៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១តាមពាក្យបណ្ដឹងរបស់គ្រួសារកុមារីរងគ្រោះពីបទចាប់រំលោភសេពសន្ទវទៅលើកូនស្រីរបស់ខ្លួន។លោកវរសេនីយ៍ឯកពេជ្រសារ៉ែនអធិការនគរបាលស្រុកសំពៅលូននាំកម្លាំងចុះស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់។

ជនសង្ស័យ១,ឈ្មោះសៅរតនាភអាយុ១៩ឆ្នាំ២,ឈ្មោះហៀងប្រុសហៅលាងអាយុ១៨ឆ្នាំនិង៣,ឈ្មោះនីបូរ៉ាភេទប្រុសអាយុ១៨ឆ្នាំ។ក្នុងនោះមានជនសង្ស័យម្នាក់រត់គេចខ្លួនឈ្មោះឡាពិសិដ្ឋភេទប្រុសអាយុប្រហែល១៧ឆ្នាំដែលកំពុងរត់គេចខ្លួន។លោកអធិការបានឱ្យដឹងទៀតថា៖រងគ្រោះឈ្មោះអ.វ.ដអាយុ១៥ឆ្នាំនៅភូមិកៅបីឃុំអូរស្រឡៅ,។កន្លែងកើតហេតុនៅក្នុងក្រុមទី៤ភូមិវាលវង់ឃុំតាស្តាស្រុកសំពៅលូនខេត្តបាត់ដំបង។ជនសង្ស័យ៣នាក់សមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនទៅតុលការដើម្បីចាត់តាមនីតិវិធីច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *