បន្ទាយមានជ័យ៖នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបបានអ្នកជក់និងអ្នកលក់ថ្នាំញៀនបានចំនួន៨នាក់។ក្នុងនោះមានជនជាតិខ្មែរ៧នាក់និងជនជាតិជប៉ុនម្នាក់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យតែ១ថ្ងៃគឺថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០កន្លងមក ។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖នៅរសៀលថ្ងៃទី១៨ខែមិថុនាក្រោយពីទទួលព័ត៌មានពីអ្នកសហការកម្លាំងនគរបាល១ក្រុមបានចុះស្រាវជ្រាវឃាត់ខ្លួនសង្ស័យបានម្នាក់កំពុងលក់ថ្នាំញៀន។
នៅចំណុចបន្ទប់ជួលលេខ២៦ភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ក្នុងនោះជាជនជាតិជប៉ុនឈ្មោះមុតសូអុគុណនីកាតាភេទប្រុសអាយុ៥៦ឆ្នាំកាន់លិខិតឆ្លងដែនថតចំឡលេខTE6995694 ។
សមត្ថកិច្ចបានដកហូតបានវត្ថុតាងមានម្សៅក្រាមសថ្លា១កូនថង់តូចថ្នាំគ្រាប់ពណ៌ក្រហម១គ្រាប់ដាក់ក្នុងកូនថង់ជាមួយម្សៅក្រាមសថ្លា១កូនដុំតូច ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន១ ដែកកេះ១ បំពង់ចូក២ទូរស័ព្ទដៃ២គ្រឿង។កាតធនាគារ១កាតDreamRewardsGOLDមួយសន្លឹកគ្រាប់កាំភ្លើងខ្លីចំនួន១៦គ្រាប់ដំបងឈើ១ វិទ្យុទាក់ទង២។
ប្រភពបានឱ្យដឹងទៀតថា៖ជនសង្ស័ងទាំង៤នាក់ឈ្មោះឡាចផល្លីភេទប្រុសអាយុ៤១ឆ្នាំ។ចម្លើយសារភាពថាធ្លាប់ជួញដូរគ្រឿងញៀន។២ឈ្មោះឈួតភីរុនភេទប្រុសអាយុ៣៤ឆ្នាំ។៣ឈ្មោះជឿនលីហេងភេទប្រុសអាយុ២៥ឆ្នាំ។៤ឈ្មោះជឿនម៉េងសឺភេទប្រុសអាយុ១៨ឆ្នាំ។ចម្លើយសារភាពគឺធ្លាប់ជួញដូរគ្រឿងញៀន។
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀតមានឈ្មោះសួងចេកភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិប្រជាធម្មលិច។២ឈ្មោះថនសិទ្ទភេទប្រុសអាយុ១៩ឆ្នាំ ។៣ឈ្មោះវ៉ាញ ស្រីនិច ភេទស្រីអាយុ២១ឆ្នាំ នៅភូមិមិត្តភាព ។
ការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនមួយកូនថង់តូចនិងសម្ភារកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនដូចជាដបទឹកសុទ្ធដែកកេះទុយោបឺតនឹងសំបកថង់ច្រកគ្រឿងញៀនមួយចំនួនដាវ២ដើម។កម្លាំងនគរបាលរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕