Uncategorized

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចុះអនុវត្តដីកា ឃាត់ខ្លួនមនុស្ស៣នាក់

 

​ស្ទឹងត្រែង​:​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត​ក្នុង​សំណុំរឿង​មួយ​ឈានដល់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​។​

មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​ថាៈ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត​ទៅលើ​ស្ត្រី​ម្នាក់​ក្នុង​សំណុំរឿង​មួយ​នោះ​ក៏​ស្រាប់​តែមាន​កូនប្រុស​ចំនួន​២​នាក់​របស់គាត់​មករា​រាំង​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​ដីកា​ទើប​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ដល់​ទៅ​៣​នាក់​។​

​យោងតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក​សាយ​ស្រី​ល័ក្ខណ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ទៅលើ​ស្ត្រី​ឈ្មោះ​ក្រឹម​អៃ​សះ​អាយុ​៤៧​ឆ្នាំ​ជា​កសិករ​មាន​ទីកន្លែង​កំណើត​ភូមិ​ឈើទាល​ភ្លោះ​ឃុំ​ព្រែក​សា​ម៉ាន់​ស្រុក​ឆ្លូង​ខេត្តក្រចេះ​។​បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ឃុំ​អូរឫស្សី​កណ្ដាល​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​
​ជននេះ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ធ្វើឱ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ​ប្រព្រឹត្ត​នៅ​ភូមិ​អូរឫស្សី​កណ្ដាល​ឃុំ​អូរឫស្សី​កណ្ដាល​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​។​ជន​ត្រូវ​ចោទ​រូបនេះ​ពុំបាន​ចូលមក​បង្ហាញខ្លួន​តាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​របស់​តុលាការ​ទេ​។​

 

ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​ស្រាប់តែ​មានកូន​ប្រុស​ចំនួន​២​នាក់មក​រារាំង​សមត្ថកិច្ច​ទើប​មានការ​ឃាត់ខ្លួន​។​ទី​១​ឈ្មោះ​ហៀ​ត​អាមីន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​កាន់​ប័ណ្ណ​សារព័ត៌មាន​អង្គភាព​រក្សា​សន្តិភាព​។​ទី​២​ឈ្មោះ​ហៀ​ត​ណា​អ៊ី​ន​ភេទ​អាយុ​៣២​ឆ្នាំ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ពីរ​នាក់​ពិនិត្យ​ទឹកនោម​ឃើញថា​មាន​សារធាតុ​ញៀន​។​ដោយឡែក​ស្ត្រី​ជា​ម្ដាយ​ដែលជា​ជន​ត្រូវ​ចោទ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​សំណុំរឿង​ខាងលើនេះ​ទាក់ទង​នឹង​វិវាទ​ដីធ្លី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *