ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍២ធំៗ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបក្នុងខែតុលានេះ ប្រសិនអត់បានមកសៀមរាបក្រែងស្តាយក្រោយណា!! ទាំងភ្ញៀវជាតិអន្តរជាតិ !
-ចាប់ពីថ្ងៃទី២៦-២៧ ខែតុលាឆ្នាំម២០២៤ នឹងមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន។
-ចាប់ពីថ្ងៃទី២៩-៣០ ខែតុលានេះ នឹងមានព្រឹត្តិការណ៍ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ “ស្នាមញញឹមនៃកម្ពុជា” ។
ដោយឡែកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ »នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យរំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រុមនាដការី ក្រុមសិល្បៈល្បីៗជាង៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ ។
ឥឡូវសូមមកស្តាប់ការរៀបរាប់ពី កញ្ញាប៊ី សុធារី – Sotheary Bee ថា៖នឹងមានអ្វីកាន់តែពិសេសកើតមាននៅក្នុងព្រឹត្តិការណ៍នោះខ្លះ ?
សូមជម្រាបជូនសាធារណជនអំពីបច្ចុប្បន្នភាពថាព្រឹត្តិការណ៍ “ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ” ស្នាមញញឹមនៃកម្ពុជាគឺមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ចូលរួមទស្សនាកម្សាន្តដោយសេរី-កម្ពុជាមាតុភូមិខ្ញុំជាបេះដូងខ្ញុំ-ស្នាមញញឹមនៃកម្ពុជា-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ -សមាគមសិល្បករខ្មែរ-យុវជនវប្បធម៌៕