ព័ត៌មានជាតិ

ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ

 

នៅរសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងមុខងារសាធារណៈ​ ដែលមានរយៈពេលបណ្តុះបណ្តាលពេញ១ថ្ងៃ ដោយមានសិក្ខាកាមអញ្ជើញមកពី២៥ រាជធានី/ខេត្ត ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រធានបទនៃសិក្ខាសាលាពិគ្រោះយោបល់បានផ្តោតលើការជ្រើសរើសនិង គ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្ត្រីឱ្យចំគោលដៅ ដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័នជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល។

បន្ថែមពីនេះ អង្គសិក្ខាសាលាក៏បានផ្តោតទៅយន្តការ ៨ចំណុច រួមមាន:

១) ពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធ រួមទាំងការធ្វើបច្ចុប្បន្នកម្ម ទិន្នន័យមន្ត្រី និងការវិភាគអំពីតម្រូវការមន្ត្រីជាក់ស្តែង ឬយើងហៅថា ការរៀបចំផែនការក្នុងការជ្រើសរើសមន្ត្រីច្បាស់លាស់, ២)ការរៀបចំបែបបទនិងនីតិវិធី និងប្រតិទិននៃការជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ៣)ការរៀបចំយន្តការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ៤)យន្តការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ៥)សិទ្ធិ កាតព្វកិច្ច និងសីលធម៌វិជ្ជាជីវៈ, ៦) ការអភិវឌ្ឍសមត្ថភាព, ៧)បៀវត្សនិងអត្ថប្រយោជន៍, និង ៨) យន្តការគាំទ្រការអនុវត្ត និងការតាមដានពិនិត្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *