ព័ត៌មានជាតិ

គីរីរម្យ គឺជារមណីយដ្ឋានទេសចរធម្មជាតិ សំម្បូរសក្ដានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត និងអាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល

កំពង់ស្ពឺ៖ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យមានឈ្មោះល្បីល្បាញថា ជាឧទ្យានជាតិគិរីរម្យ ដែលឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជស្ថិតនៅចម្ងាយជាង១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិកតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា។

ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណីត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅដោយដើមស្រល់ធម្មជាតិ ជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ ។

ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ។ក្នុងនោះ គោលដៅទាក់ទាញសំខាន់ៗជាច្រើន ក្នុងគោលដៅទាំងអស់នៃឧទ្យាន មានដូចជា៖

១. រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត៖២. រំហើយ គិរីរម្យ រីស៊ត៣. បឹងចំការតែ៤. ភូមិដំណាក់ដំរី៥. ទឹកធ្លាក់ឆៃយ៉ា៦. បឹងប៉េសេ៧. ឧទ្យានបោះតង់៨. ទឹកធ្លាក់អូតាសេក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *