Uncategorized

កម្លាំងនគរបាលឃាត់ខ្លួនចិន៣នាក់ករណីប្រើប្រាស់កាំភ្លើងខុសច្បាប់

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ករណី​ប្រើប្រាស់​កាំភ្លើង​ដោយ​ខុសច្បាប់​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅមុខ​ផ្សារ​ថៃ​ហួត​ផ្លូវ​១០០៣​ភូមិ​/​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ហួរ​ម៉េង​វ៉ាង​អធិការនគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​ឈ្មោះ​វ័ង​ចុង​អ៊ិ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​សារធាតុ​ញៀន​។​ឈ្មោះ ជី​ង អ៊ី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​សារធាតុ​ញៀន​។​ឈ្មោះ​ស៊ូ​ភីង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​សារធាតុ​ញៀន ទាំងបី​នាក់​ជា​ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍​ស្នាក់នៅ​សណ្ឋាគារ​ប៉ាវ​ហ្វុ​ង​ផ្លូវ​សហព័ន្ធរុស្ស៊ី​សង្កាត់​កា​កាប​១​មាន​សារធាតុ​ញៀន​។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ថាៈ​សមត្ថកិច្ច​ដកហូត រថយន្ត​១​គ្រឿង​ម៉ាក ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៨ ពាក់​ផ្លាកលេខ​ភ្នំពេញ​2Q-6666 និង​អា​អាវុធខ្លី​១​ដើម ម៉ា​កឡុក​១៧​ពណ៌​ខ្មៅ​លេខ​0406 បង់​១​គ្រាប់​៨​គ្រាប់ ។​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *