ព័ត៌មានអន្តជាតិ

អាមេរិកនិងអង់គ្លេស ទម្លាក់គ្រាប់បែកលើទីតាំងក្រុម Houthi ក្នុងប្រទេសយាយម៉ែន

 

ព័ត៌មានអន្តរជាតិ៖ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានទម្លាក់គ្រាប់បែកលើទីតាំង Houthi ជាច្រើនកន្លែង ក្នុងប្រទេសយេម៉ែន។ខណៈដែលក្រុមឧទ្ទាមបានបង្កើនការវាយប្រហារ លើនាវានៅសមុទ្រក្រហម ដើម្បីប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសៅរ៍ទី២៤កុម្ភាៈ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបាននិយាយថា សកម្មភាពយោធាបានកំណត់គោលដៅលើទីតាំង Houthi ចំនួន ៨នៅទូទាំងទីតាំងចំនួន១៨ក្នុងប្រទេសយេម៉ែន ហើយរួមមានការវាយប្រហារលើទីតាំងផ្ទុកអាវុធក្រោមដី។ក្នុងនោះកន្លែងផ្ទុកមីស៊ីល ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាគចក្រមួយ។

ប្រតិបត្តិការនេះគឺជាលើកទី៤ហើយ ដែលយោធាអាមេរិក និងអង់គ្លេសបានវាយប្រហាររួមគ្នាប្រឆាំងនឹងពួក Houthi ចាប់តាំងពីថ្ងៃទី១២ខែមករាកន្លងទៅ។ការវាយប្រហារនេះត្រូវបានគាំទ្រដោយប្រទេសអូស្ត្រាលី បារ៉ែន កាណាដា ដាណឺម៉ាក ហូឡង់ និងនូវែលសេឡង់ ផងដែរ។
សហរដ្ឋអាមេរិកក៏បាននិងកំពុងវាយឆ្មក់ស្ទើរតែរាល់ថ្ងៃ ដើម្បីយកគោលដៅរបស់ក្រុម Houthi រួមទាំងមីស៊ីលដែលនាំចូលមក គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក សំដៅលើនាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកផ្សេងទៀត។ទោះបីជាយ៉ាងណាក៏ដោយ ការវាយឆ្មក់មកទល់ពេលនេះ បានបរាជ័យក្នុងការបញ្ឈប់ការវាយប្រហាររបស់ក្រុម Houthis ដែលបានធ្វើឱ្យពាណិជ្ជកម្មពិភពលោកមានការខកចិត្ត និងបង្កើនអត្រាការដឹកជញ្ជូន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *