Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រុមឱវាទអញ្ជើញចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង-ស្រុក នាយប៉ុស្តិ៍រដ្ឋបាល កម្លាំងកងរាជអាវុធហត្ថ មន្ត្រីសាលាដំបូងខេត្ត សរុប១៦២នាក់។

កិច្ចប្រជុំនេះ មានរបៀបវរ:ចំនួន៦ គឺ
១-ផ្សព្វផ្សាយយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
២-ការបញ្ជូនដីកាផ្សេងៗ
៣-ការបង្ក្រាបបទល្មើស
៤-ការបង្កសំណុំរឿង
៥-ការចូលរួមក្នុងនីតិវិធីតុលាការ
៦-សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *